Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, July 13, 2016

Electrical System of the Car

បញ្ហាទូទៅនៅក្នុងសៀគ្វីអគ្គិសនីរថយន្ត

              ផ្ទុះសេ ឬ shorts គឺជាប្រភេទនៃកំហូច ដែលវាអាចកើតឡើង ប្រសិនបើចរន្តអគ្គិសនី រត់ឆ្លងកាត់ សៀគ្វីអគ្គិសនី ដែលមិនអាចឆ្លងកាត់ទៅគ្រឿងទទួលអគ្គិសនី  ហើយចរន្តបន្ត ស្វែងរកផ្លូវ ទៅ ម៉ាស ឬ ដី (ground) ។ បាតុភូតនេះអាចកើតឡើងដោយ សារខ្សែភ្លើង ប៉ះទង្គិចជាមួយ គែមវត្ថុស្រួច ហើយភ្ជាប់ទៅម៉ាសដី ឬក៏អ៊ីសូឡង់ខ្សែ ដាច់ទៅប៉ះគ្នា ដែល ធ្វើឲ្យចរន្តអគ្គិសនីនៅក្នុងខ្សែភ្លើងមួយអាច រត់ទៅប៉ះចរន្តអគ្គិសនីនៅក្នុងខ្សែភ្លើងមួយ ទៀត ។ ការផ្ទុះសេ ចរន្តអគ្គិសនី អាចបណ្តាលឲ្យ ចរន្តរត់ចេញទៅក្រៅ ព្រោះ សៀគ្វី អគ្គិសនីត្រូវបានកាត់បន្ថយរ៉េស៊ីស្តង់  ហើយវានឹងធ្វើឲ្យដាច់ខ្សែភ្លើង ដោយសារកំដៅ កើនឡើងខ្លាំង ដែលវាអាចធ្វើ ឲ្យអ៊ីសូឡង់ខ្សែ ឆាបឆេះឡើង ។ ផ្ទុះសេ ចរន្តអគ្គិសនី ជាធម្មតាវានឹងបណ្តាល ឲ្យសៀគ្វីដាច់ហ្វុយស៊ីប (blown fuse)
ចំនាំ ៖ ប្រសិនបើសៀគ្វីមួយដាច់ហ្វុយស៊ីប ហើយ ហ្វុយស៊ីបដែលទើបធ្វើការផ្លាស់ប្តូរ ត្រូវបានដាច់ ភ្លាមៗ មានន័យថាសៀគ្វីនោះ មានការឆ្លងចរន្តអគ្គិសនី ឬ ផ្ទុះសេខ្សែភ្លើង ។
§  ការឆ្លងចរន្តអគ្គិសនី (intermittent shorts) អាចកើតមានឡើងនៅពេលដែល ខ្សែភ្លើង ប៉ះទង្គិចគ្នា ជាលទ្ធិផលដោយសារ សីតុណ្ហភាពកើនឡើង ដែលលោហៈ នៅក្នុងខ្សែចម្លង រីកមាឌ ហើយប៉ះគ្នា ឬ ក៏ដោយសារ រំញ័រពីប្រព័ន្ធម៉ាស៊ីន ។ ដើម្បីស្វែងរក កន្លែងដែលឆ្លងចរន្ត ឬ ផ្ទុះសេ នៅក្នុងឡាន គឺជារឿងពិបាក ។ ខ្សែភ្លើងដែលស្ថិតនៅ ទីតាំងមានចលនា និងផ្នែកកម្រើក ការបាញ់ខ្យល់ក្តៅ ទៅលើខ្សែគឺជារឿងចាំបាច់ ក្នុងការភ្ជិតអ៊ីសូឡង់ខ្សែ ឡើងវិញ ដើម្បីការពារការ ឆ្លងចរន្តអគ្គិសនី ។ ការឆ្លងចរន្ត អាចជួសជុលបា ដោយរុំបង់ស្អិតប្លាស្ទិកលើខ្សែភ្លើង ឬផ្លាស់ប្តូរខ្សែថ្មី ។
§  ការដាច់ចរន្តអគ្គិសនី (opens circuit) គឺជាប្រភេទនៃ កំហូចមួយ ដែលអាចមាន នៅក្នុង សៀគ្វីអគ្គិសនី ។ ការដាច់ចរន្ត គឺមានន័យថា ខ្សែភ្លើងដាច់ដែលមិនអាច ធ្វើឲ្យ ចរន្តរត់ឆ្លងកាត់ ឬ គ្រឿងទទួលអគ្គិសនីខូច ។ ការដាច់ចរន្ត មិនធ្វើឲ្យដាច់ ហ្វុយស៊ីបទេ ប៉ុន្តែ វាធ្វើឲ្យសៀគ្វី ឬ គ្រឿងទទួលអគ្គិសនី មិនដំណើរការ ។ ការដាច់ចរន្ត កើតឡើងនៅពេល មានខ្សែភ្លើងដាច់ (wire breaks) – ឆ្នុក (ឌុយ) ខូច ឬរបូត (wiring connector is loose or unplugged) – មានការស៊ី ឬច្រេះ នៃផ្នែកខាង ក្នុងឆ្នុកអេឡិចត្រូនិច ដែលវាធ្វើឲ្យរ៉េស៊ីស្តង់ខ្សែកាន់ឡើង នឹងបន្តទៅធ្វើឲ្យចរន្ត អគ្គិសនីពិបាកឆ្លងកាត់ ។
§  ការផ្ទុកចរន្តអគ្គិសនីលើសកម្រិត (overloads) គឺស្ថានភាពមួយ ដែលអាចកើត ឡើងនៅ ក្នុងសៀគ្វីអគ្គិសនី ពេលដែល ម៉ូទ័រអគ្គិសនី ឬ ឧបករណ៍អគ្គិសនី មួយចំនួន ទទួលលក្ខខណ្ឌ័ដំណើរការ មិនប្រក្រតី ដែលបង្កឲ្យចរន្តអគ្គិសនីកើន ឡើង លើសតំរូវការ ។ ជាឧទាហរណ៍ ម៉ូទ័រផ្លិតទឹកសំអាត់កញ្ចក់ឡាន ត្រូវបានជាប់ គាំងដោយសារ មានព្រិលធ្លាក់ខ្លាំង ពេលនោះម៉ូទ័រមានប្រតិបត្តិការមិនប្រក្រតី បណ្តាលឲ្យចរន្តអគ្គិសនី ផ្ទុកលើសកម្រិត ។ ការកើនឡើង ឬ ផ្ទុកចរន្តអគ្គិសនីលើស កម្រិត នៅក្នុងម៉ូទ័រអគ្គិសនី នឹងធ្វើឲ្យដាច់ហ្វុយស៊ីប ។
បញ្ហាទូទៅមួយចំនួននៅក្នុងសៀគ្វីអគ្គិសនីរថយន្ត
បញ្ហាទូទៅដែលបង្កឲ្យមានកំហូចសៀគ្គីអគ្គិសនីឡាន អាចជា មានខ្សែភ្លើងដាច់ ឬ ខ្សែ អាគុយមានការច្រេះ ឬ ដុះស្នឹម ។ ឆ្នុក និង ដំណរខ្សែមិនល្អ វាធ្វើឲ្យអាគុយបញ្ចូន អាំងតង់ ស៊ីតេចរន្តអគ្គិសនីមិនបានល្អ ទៅឲ្យគ្រឿងទទួលអគ្គិសនីរថយន្ត ។ និយាយត្រលប់មកវិញ គឺវាធ្វើឲ្យ ដេម៉ារ័រ ឬម៉ូទ័របញ្ឆេះឡាន (starter) មិនអាចបញ្ឆេះ ឬ បញ្ឆេះមិនស្រួល ។ ការដាច់ខ្សែ ឬរបូត ខ្សែអាគុយ ឬដុះស្នឹម នៅប៉ូលអាគុយ  អាចធ្វើឲ្យ អាល់ទែណាទ័រ (alternator)  មិនអាចសាកអាគុយឲ្យពេញ ធ្វើឲ្យអាគុយអស់ថាមពល និងឆាប់ខូច ។




បញ្ហាផ្សេងទៀតមានដូចជា សៀគ្វី ស្នប់ប្រេងឥន្ធនៈ (fuel pump circuit) មានខ្សែម៉ាស ឬ ខ្សែដី មិនល្អ (poor ground connection) ។ ពេលខ្សែភ្លើង មានអាយុចាស់ អាចធ្វើឲ្យដំណរខ្សែ  ចម្លងចរន្តអគ្គិសនី មិនល្អ រ៉េស៊ីស្តង់ខ្សែ កើនឡើង ធ្វើឲ្យចរន្តអគ្គិសនី ពិបាកឆ្លងកាត់សៀគ្វី របស់ស្នប់ប្រេង ។ បញ្ហានេះធ្វើឲ្យ ស្នប់ប្រេង មានដំណើរការមិន ប្រក្រតី បូមប្រេងឥន្ធនៈ យឺតជាងធម្មតា ដែលបង្កឲ្យ មាឌប្រេងឥន្ធនៈ និងសំពាធធ្លាក់ចុះ នឹងបន្តធ្វើឲ្យ ម៉ាស៊ីន បាត់បង់ថាមពល និងមានដំណើរការមិនស្រួល ។
ប្រភពថាមពលអគ្គិសនី ដែលមានប៉ូលតង់ស្យែល ឬតង់ស្យុង ធ្លាក់ចុះ ឬប្រព័ន្ធសាក អាគុយ ផ្តល់តង់ស្យុង មិនគ្រប់គ្រាន់ បង្កឲ្យម៉ូឌុលបញ្ជាប្រព័ន្ធអេឡិចត្រូនិច ផ្សេងៗ របស់ ឡាន (vehicle’s electronic control modules) ខូចខាតយ៉ាងធ្ងន់ធ្ងរ ។ ម៉ូឌុលបញ្ជាអេឡិចត្រូនិច មួយចំនួន នឹងមានដំណើរការមិនប្រក្រតី ប្រសិនបើវាមិនបាន ទទួលតង់ស្យុងគ្រប់ 12 V ពីប្រភពថាមពល (power supply) ។ និយាយត្រលប់មកវិញ វានឹងធ្វើឲ្យកំលាំងម៉ាស៊ីនធ្លាក់ចុះ ឬ សមត្ថភាពបរ របស់ឡាន មិនប្រក្រតី (driveability problem)
សៀគ្វីអគ្គិសនី ដុះស្នឹម ឬមានច្រេះ ដែលធ្វើឲ្យរ៉េស៊ីស្តង់កើនឡើង នៅក្នុងសៀគ្វី។ ចម្រេះ ឬដុះស្នឹម នៅក្នុងសៀគ្វីឡាន បណ្តាលមកពីសំណើម និងអុកស៊ីតកម្ម ដែលធ្វើឲ្យឆ្នុក អេឡិចត្រូនិច និង ប៉ូលអគ្គិសនី (electrical connectors and terminals) ពិបាកចម្លង ចរន្តអគ្គិសនី នៅក្នុងប្រព័ន្ធអេឡិចត្រូនិចឡាន ។ នេះជាមូលហេតុមួយ ដែលក្រុមហ៊ុន ផលិតរថយន្តមិនធានាលើ ប្រព័ន្ធអេឡិចត្រូនិចជាមួយរថយន្តដែលបាន លិចទឹក និង ការបើកបរក្នុងទឹកជំនន់ ។
រំញ័រក៏ជាបញ្ហាមួយ នៅក្នុងប្រព័ន្ធអេឡិចត្រូនិចរថយន្ត ។ ចលនារបស់រថយន្ត នៅពេល បើកបរ លើផ្លូវរលាក់ខ្លាំង និងរំញ័រពីម៉ាស៊ីនចំហេះក្នុង ឆ្វើឲ្យឆ្នុកអេឡិចត្រូនិច ភ្ជាប់ជាមួយ ខ្សែភ្លើងមិនអាចចម្លងចរន្តអគ្គិសនីបានល្អ ។ ក្នុងរយៈពេលយូទៅៗ រំញ័រនឹងធ្វើឲ្យសៀគ្វី និងឆ្នុកអេឡចត្រូនិច មានបញ្ហា ដោយសារ ការរលុង និងការដាច់ចរន្តអគ្គិសនី ។
ការវាស់តំលៃតង់ស្យុងធ្លាក់ចុះដើម្បីស្វែងរកបញ្ហានៅក្នុងប្រព័ន្ធអេឡិចត្រូនិច
ប៉ូលតង់ស្យែល ឬតង់ស្យុង ធ្លាក់ចុះ (voltage drop) កើតឡើងនៅពេល ចរន្តអគ្គិសនី រត់ឆ្លងកាត់ គ្រឿងទទួល នៅក្នុងសៀគ្វី ។ រ៉េស៊ីស្តង់កើតឡើងដោយសារ ឧបករណ៍អគ្គិសនី ធ្វើឲ្យតំលៃតង់ស្យុងធ្លាក់ចុះ ដែលវាអាចគណនាដោយ រូបមន្តច្បាប់អូម (Ohm Law) ប្រសិនបើអ្នកយល់អំពី រ៉េស៊ីស្តង់នៃឧបករណ៍អគ្គិសនី និង លំហូរចរន្តអគ្គិសនី ។
VOLTAGE DROP = RESISTANCE x CURRENT
Performing Voltage Drop Tests with Digital Multimeter
អ្នកអាចវាស់ តំលៃតង់ស្យុងធ្លាក់ចុះ នៅក្នុងសៀគ្វី ឬ ឆ្លងកាត់ដំណរខ្សែចម្លង ដោយប្រើ វ៉ុលម៉ែតឌីជីថល (digital voltmeter) ។ ប៉ូលវ៉ុលម៉ែត (voltmeter’s leads) ត្រូវភ្ជាប់ជាមួយ ផ្នែកទាំងសងខាងនៃសៀគ្វីគ្រឿងទទួលអគ្គិសនី ។ ប្រសិនបើ គ្រឿងទទួលអគ្គិសនីមាន ដាច់ចរន្ត ឬមានច្រែះស៊ី វានឹងបង្កើតរ៉េស៊ីស្តង់ នៅក្នុងសៀគ្វី ហើយវាទប់ស្កាត់ លំហូរ ចរន្តអគ្គិសនី ដែលបណ្តាលឲ្យតំលៃតង់ស្យុងធ្លាក់ចុះហួសប្រមាណ ។



តាមគោលការណ៍ តំលៃតង់ស្យុងធ្លាក់ចុះលើសពី 0.1 V ឆ្លងកាត់ដំណរសៀគ្វី ដែលមាន តង់ស្យុងទាប ឬ អាំងតង់ស៊ីតេចរន្តទាប មានន័យថា មានបញ្ហា ។ សៀគ្វីអគ្គិសនីទាំងឡាយណា ដែលទទួលយក តង់ស្យុង ឬ អាំងតង់ស៊ីតេចរន្តធំ (តង់ស្យុងខាងក្រៅសៀគ្វី ក្នុងប្រពន្ធ័សាកអាគុយ) អាចអនុញ្ញាតឲ្យមានតំលៃតង់ស្យុង ធ្លាក់ដល់ 0.5 Vប៉ុន្តែបើតំលៃនេះត្រឹម 0.1 V ឬ តិចជាងនេះ គឺរឿងដែលល្អបំផុត ។
ការវាស់តំលៃតង់ស្យុងធ្លាក់ចុះ ឬ voltage drop គឺជាមធ្យោបាយដែលមានប្រសិទ្ធិភាព ដើម្បីបង្ហាញបញ្ជាក់បានយ៉ាងលឿន អំពីបញ្ហាផ្សេងៗ នៃប្រព័ន្ធសៀគ្វីអគ្គិសនីរថយន្ត ដូចជា ឆ្នុកអេឡិចត្រូនិច (ឌុយ) រលុង ឬ របូត ឬ មានច្រែះស៊ី បញ្ហាខ្សែភ្លើង និង កុងតាក់ផ្សេងៗ ។ល។
ដ្យាក្រាមខ្សែភ្លើងរថយន្ត




រោងចក្រផលិតរថយន្ត បានបោះពុម្ពឯកសារ ដ្យាក្រាមខ្សែភ្លើង (wiring diagram)សំរាប់ប្រភេទសៀគ្វីអគ្គិសនីទាំងអស់ របស់រថយន្តដែលពួកគេបានផលិត ។ ដ្យាក្រាមទាំងអស់នោះអាចទទួលបានពី វេបសាយបច្ចេកទេសរថយន្តរបស់រោងចក្រ (Vehicle Manufacturer Technical Websites) ឬ អាចរកបានពីប្រភពផ្សេងៗទៀត នៃសេវាកម្មក្រោយការលក់ (aftermarket) ដូចជា AlldataDIY អ្នកអាចត្រូវចំណាយ ថវិការបន្តិចបន្ទួច ដើម្បីទិញយកទិន្នន័យផ្សេងៗ ជាពិសេសដ្យាក្រាមខ្សែ ដែលវាជា ផែនទី មួយដ៏មានប្រសិទ្ធិភាពក្នុងការស្វែងរកកំហូចផ្សេងៗនៃប្រព័ន្ធអេឡិចត្រូនិចឡាន ។ មានដ្យាក្រាមខ្សែភ្លើងរបស់រថយន្ត អ្នកនឹងអាចរកកំហូច ផ្សេងៗ នៃប្រព័ន្ធអេឡិចត្រូនិច ឡាន បានយ៉ាងត្រឹមត្រូវ និងពេញលេញ ។

ដ្យាក្រាមខ្សែភ្លើង ឬ wiring diagram ប្រើសញ្ញា (symbols) ដើម្បីសម្គាល់សមាសភាគ នៃសៀគ្វីអគ្គិសនីនានា ។ សៀគ្វីមួយចំនួនដែលដាច់ពីគ្នាជាធម្មតា ប្រើលេខដើម្បីសម្គាល់ (numbered) និង ខ្សែភ្លើងទាំងអស់ប្រើ កូដពណ៌ (color-coded) ក្នុងការកំណត់ អត្តសញ្ញាណ និងមានភាពងាយស្រួល ។ នៅពេលមាន កូដពីរពណ៌នៅក្នុង ខ្សែភ្លើង តែមួយ មានន័យថា ខ្សែមានឆ្នូត ពីរពណ៌ ដើម្បីបញ្ជាក់ប្រភេទខ្សែ 

No comments:

Post a Comment